PR

ឆេមពាន ចែករង្វាន់ទឹកប្រាក់ជាង ២០ម៉ឺនដុល្លា ដល់ដៃគូរអាជីវកម្ម

BY
Naren
March 24, 2025

ឆេមពានគ្រុប បានរៀបចំកម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំ ដែលមានការរៀបចំកម្មវិធីដ៏ប្រណីត ជាមួយប្រាក់រង្វាន់ជាង ២០ម៉ឺនដុល្លា ជូនដល់ដៃគូរអាជីវកម្ម ហើយក៏មានការសម្តែងដ៏អស្ចារ្យពី លោកនីកូ តារាតំណាងស្រាបៀរហ្រ្គីត និងទស្សនីយ៍ភាពជាច្រើនទៀតលើវេទិការ ធ្វើអោយដៃគូរអាជីវកម្មទាំងអស់ សាទរគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានថ្លែងថា ក្រុមហ៊ុនឆេមពានគ្រុបជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ ជាមួយការផលិតភេសជ្ជ:ប៉ូវកម្លាំងឆេមពានអាយ៍ រសជាតិម៉ុងតុល មុនដំបូងគេ ដែលទទួលបានការគាំទ្រដ៏លើសលុបពីប្រជាជនកម្ពុជា បន្ទាប់មកនៅឆ្នាំ២០២៤ក្រុមហ៊ុន ក៏បានបង្កើត ឆេមពានហ្រ្គីន ដើម្បីអោយអតិជនមានជម្រើសរសជាតិកាន់តែច្រើន និងអាចបង្កើនថាមពលពណ៌បៃតងជាមួយ ឆេមពានហ្គ្រីន សន្ទុះនៃការគាំទ្រ បានជំរុញអោយថ្នាក់ដឹកនាំឆេមពានគ្រុប បង្កើតនូវសមិទ្ធិផលថ្មីនៅដើមឆ្នាំ២០២៥ នោះគឺ ស្រាបៀរហ្រ្គីតថ្មី និង ភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីតដែលមានវីតាមីនជំនួយភ្នែកមុនតំបូងគេនៅកម្ពុជា ស្រាបៀរហ្រ្គីតជាម៉ាកសញ្ញាថ្មីរបស់ឆេមពានគ្រុប ដែលត្រូវបានផលិតដោយរោងចក្រ Inter Mattridជារោងចក្រលំដាប់ស្តង់ដារ ដែលធ្វើអោយម៉ាកសញ្ញាហ្រ្គីត ទទួលបាននូវការជឿទុកចិត្តលើគុណភាពនិងរសជាតិ។

ក្នុងរយ:ពេលត្រឹម២ខែ នៃការចាប់ផ្តើមរបស់ហ្រ្គីត ម៉ាកសញ្ញាមួយនេះ ទទួលបានភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នេះជាជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុន ហើយភាពជោគជ័យនេះអាចកើតឡើងបានដោយសារ ការគាំទ្ររបស់ដៃគូរអាជីវកម្មរបស់ឆេមពានគ្រុប ដែលបានជម្រុញ និងចែកចាយ ផលិតផលរបស់ឆេមពានគ្រុបទៅដល់ដៃអតិថិជនគ្រប់ទិសទីទូរទាំងប្រទេស ហេតុដូចនេះដើម្បីជាការឆ្លើយតបនូវការគាំទ្រពីដៃគូរអាជីវកម្មទាំងអស់ ឆេមពានគ្រុបក៏បានរៀបចំកម្មវិធីជប់លៀងជួបជុំជូនដៃគូរអាជីវកម្មទាំងអស់ បង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធិដើម្បីឆ្ពោះទៅជោគជ័យរួមគ្នា។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ ឆេមពានគ្រុបមានផលិតផលជាច្រើនដូចជា ឆេមពានអាយ៍ ឆេមពានហ្រ្គីន, ថប់អាប់, ស្រាប្រៀរហ្រ្គីត Premium lager, ភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីត និង Greet Premium black៕

Share This Post: