ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    គិតម៉េចដែរ បើ iPhone XR ឆ្នាំ 2019 មានរូបរាងបែបនេះ?

    BY Khmernote Media May 10, 2019
    គិតម៉េចដែរ បើ iPhone XR ឆ្នាំ 2019 មានរូបរាងបែបនេះ?

    រូបរាងរបស់ទូរសព្ទ iPhone XR ស៊េរីឆ្នាំ 2019 ត្រូវបានបែកធ្លាយ និងបង្ហោះតាមបណ្តាញសង្គមជាបន្តបន្ទាប់ ដោយមានទាំងមតិគ្រាំទ្រ និងការមិនពេញចិត្តខ្លះៗផងដែរ ចំពោះគំរូនៃម៉ូតទូរសព្ទទាំងនោះ។ គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះរូបភាព 3D ដែលបង្ហាញពីគំរូ iPhone XI 2019 ត្រូវបានបែកធ្លាយ ដោយក្នុងនោះគេបានបញ្ជាក់ថា iPhone XR 2019 មានទំហំអេក្រង់ ៦,១ អ៉ីញ មានកម្រាស់រហូដល់ ៨,៥​ មីលីម៉ែត្រ មានកាមេរ៉ាចំនួន៣គ្រាប់នៅខាងក្រោយ។

    យ៉ាង​ណាក្តីថ្មីៗនេះ គេហទំព័រសារព័ត៌មាន GSMARENA បានចុះផ្សាយថា iPhone XR 2019 មានកម្រាស់ត្រឹមតែ ៧,៨ មីលីម៉ែត្រប៉ុណ្ណោះ មានទំហំអេក្រង់ដូចគ្នាជាមួយនឹង iPhone XI 2019 គំរូចាស់ដែរ តែមានផ្ទៃខាងក្រោយផ្នែកខាងលើខុសគ្នាបន្តិច។ លោកអ្នកអាចទស្សនារូបភាពគំរូរបស់ទូរសព្ទ iPhone XR 2019 សេរីថ្មីដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay