អស់បារម្ភ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះ ក៏អាចស្នើសុំចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានការគាំពារពីសង្គម
រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ផងដែរ។

តាមការបញ្ជាក់ បានឱ្យដឹងថា ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។
ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត ដោយត្រូវភ្ជាប់មកជាមួយឯកសារតម្រូវមួយចំនួនរួមមាន ÷
(១). សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
(២). អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាព។
បន្ទាប់ពីម្ចាស់ផ្ទះបានចុះបញ្ជីរួចរាល់ ត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះ មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយផ្ទាល់ និងត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម ÷
(១). លិខិតបញ្ជាក់ពីម្ចាស់ផ្ទះ ថាសាមីខ្លួនពិតជាកំពុងបម្រើការងារនៅក្នុងផ្ទះរបស់គេពិតប្រាកដមែន
(២). ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង៕






ប្រភព៖ ម៉េង ហុង – Meng Hong