គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប ៣២៨១ ផ្ទះហើយ
- BY
- Naren
- April 9, 2025
ជាការទទួលខុសត្រូវចំពោះអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នេះ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន៣២៨១ ផ្ទះហើយ និងផ្ទះកំពុងសាងសង់ចំនួន ១៧២៣ ផ្ទះ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹង លើផឹកផ្លូវការ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ មិនដែលទៅណាឆ្ងាយពីការដ្ឋានឡើយ ជារឿយតែងតែចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់ ដោយផ្តោតលើគុណភាព និងការទុកចិត្តរបស់អតិថិជនជាអាទិភាព ព្រមទាំងបង្ហាញនូវវឌ្ឍនភាពការសាងសង់ បុរី ឡេង ណាវ៉ាត្រា ដោយក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនអតិថិជន។ ទន្ទឹមគ្នានោះ ផ្ទះដែលបានសាងសង់រួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ។
សូមជម្រាបថា កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដីបានជួយសម្រួល ចេញប័ណ្ណកម្មសិទ្ធិជូន អតិថិជនជាបន្តបន្ទាប់ ហើយក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន រហូតជាង ១២០០ប័ណ្ណ ហើយកាលពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះ ក្រសួងក៏បន្តជួយសម្របសម្រួលចេញប័ណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា ចំនួនជិត ៩០០ប័ណ្ណ បន្ថែមទៀតផងដែរ៕






- Share This Post:






