ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេង យី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន

    BY Naren April 11, 2025
    ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេង យី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន

    នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេង យី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន ក្រោមអធិបតីភាព អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង ឧកញ៉ា តាំង ប៉េងយូ ម្ចាស់បុរី ហុង ឡេង យី លោកជំទាវ តាំង ហ្គេចវួយ ប្រធានក្រុមប្រឹក្សាភិបាល បុរី ហុង ឡេង យី រួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ និង ភ្ញៀវកិតិ្តយសជាច្រើនរូបផ្សេងទៀតផងដែរ។

    កិច្ចសហការរវាង ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេងយី ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់កម្ចីឥណទាន ដែលអាចឱ្យអតិថិជនខ្ចីបានទំហំទឹកប្រាក់ធំរហូតដល់ ៨០% នៃតម្លៃអចលនទ្រព្យ ក្នុងរយៈពេលកម្ចីវែងរហូតដល់២០ឆ្នាំ ជាពិសេសជាមួយលក្ខណ្ឌសាមញ្ញនិងបត់បែន ជូនទៅដល់គ្រប់អតិថិជនទាំងថ្មី ទាំងចាស់ ដែលចង់ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេជាមួយ បុរី ហុងឡេងយី។

    យោងតាមប្រសាសន៍របស់ អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង « គ្រប់គ្នាតែងមានគោលដៅ និង ក្ដីស្រមៃចង់បានទីលំនៅមួយដ៏សមរម្យសម្រាប់រស់នៅជាកម្មសិទ្ធរបស់ខ្លួន ដូច្នេះហើយក្នុងនាមជាធនាគារខ្មែរដែលវិនិយោគដោយកូនខ្មែរ100% ការជួយជ្រោមជ្រែងប្រជាជនខ្មែរ ជាកាតព្វកិច្ចរបស់យើងជាធនាគារ ជីប ម៉ុង ទើបនៅថ្ងៃនេះ យើងខ្ញុំ ជាមួយ បុរី ហុង ឡេងយី បានចុះអនុស្សរណៈយោគយល់លើភាពជាដៃគូក្នុងការផ្ដល់កម្ចីគេហដ្ឋានក្នុងលក្ខខណ្ឌពិសេស“។

    ជាមួយគ្នានេះដែរ ឧកញ៉ា តាំង ប៉េងយូ ក៏បានមានប្រសាន៏ថា “កិច្ចព្រមព្រៀងនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សហគមន៍ប្រកបដោយនិរន្តរភាព និង លើកកម្ពស់ គុណភាពជីវិត សម្រាប់ប្រជាពលរដ្ឋយើង” លោកឧកញ៉ាក៏បានបន្ថែមដែរថា “ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយនៅក្នុងដំណើរការរួមគ្នារបស់យើងក្នុងការសម្រួលដល់ការទិញរបស់អតិថិជននិងការទទួលបានលំនៅដ្ឋានដែលមានគុណភាពតាមរយៈឥណទានដែលមានភាពងាយស្រួល និងឆាប់រហ័សពីធនាគារ ជីប ម៉ុង។”

    គួរបញ្ជាក់ថា កិច្ចសហការដ៏មានអត្ថន័យនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជនបុរី ហុង ឡេង យី គ្រប់គម្រោងទាំងចាស់ ទាំងថ្មី នៅក្នុងលក្ខខណ្ឌងាយស្រួលដែលរៀបចំឡើងដើម្បីជួយសម្រួលឱ្យក្តីសុបិននៃការក្លាយជាម្ចាស់កម្មសិទ្ធិគេហដ្ឋានអាចសម្រេចបានសម្រាប់អតិថិជនគ្រប់រូប។

    សម្រាប់ព័ត៌មានលម្អិតអំពីការស្នើកម្ចីគេហដ្ឋាននៅធនាគារ ជីប ម៉ុង អតិថិជនអាចអាចទំនាក់ទំនងទៅកាន់លេខ៖
    081 811 911 ឬ 066 811 911។ សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
    Facebook Page: https://www.facebook.com/chipmongbank
    Telegram Channel: https://t.me/chipmongcommercialbank
    TikTok Page: https://www.tiktok.com/@chipmongbank

    Share This Post: