ផ្ទុះបទចម្រៀងចូលឆ្នាំថ្មីម្នាក់ឯងមិនអស់ចិត្តពេលនេះ ឧកញ៉ា ខេមរៈ សិរីមន្ដ ងាកមកចាប់ដៃជាមួយ តន់ ចន្ទសីម៉ា ចេញបទកន្ទ្រឹមរួមគ្នាកាន់តែធ្វើអោយហ្វេនៗចាប់អារម្មណ៍…
- BY
- Naren
- April 11, 2025
ថ្មីៗកន្លងទៅនេះបទ «សៅអើយនាងសៅ» របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាបទត្រៀមចូលឆ្នាំច្រៀងតែម្នាក់ឯង បានផ្ទុះការគាំទ្រជាខ្លាំងពីមហាជននៅលើបណ្ដាញសង្គម។ ទន្ទឹមនិងបទនេះផ្ទុះការគាំទ្រខ្លាំង កំពូលតារាចម្រៀងរូបនេះ ផ្ដើមចេញបទកន្ទ្រឹមថ្មីៗទៀត ដោយចាប់ដៃជាមួយតារាស្រីវ័យក្មេង និងពោរពេញដោយសមត្ថភាព កញ្ញា តន់ ចន្ទសីម៉ា។
បទចម្រៀង២បទដែលតារាល្បីទាំង២ដួងចេញរួមគ្នាសម្រាប់បងប្អូនរាំកម្សាន្តក្នុងឪកាសបុណ្យចូលឆ្នាំថ្មីមានដូចជាបទ”អូនលេងបងបាត់” និងបទ”ទៅឬមិនទៅ”។
បទ “អូនលេងបងបាត់” ជាបទកន្ទ្រឹមរាំសប្បាយ និងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខណៈបទចម្រៀងទាំងពីរនេះកំពុងផ្ទុះការគាំទ្រពីមហាជន។
តាមរយៈបទចម្រៀងពីរបទខាងលើនេះ មានមតិជាច្រើនលើកឡើងនៅលើបណ្ដាញសង្គមដោយបានសរសើរទៅកាន់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ និងកញ្ញា តន់ ចន្ទសីម៉ា ក៏ដូចជាផលិតកម្មថា ពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានបទចម្រៀងពិរោះៗ និងប្លែកៗ ធ្វើឱ្យពិធីបុណ្យប្រពៃណីជាតិខ្មែរកាន់តែមានភាពសប្បាយរីករាយ ។
សូមបញ្ជាក់ថា មិនមែនលើកទី១ទេ ដែលឧកញ៉ា ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា ចេញបទចម្រៀងរួមគ្នាបែបនេះ។ រាល់បទចម្រៀងដែលពួកគេចេញរួមគ្នាសុទ្ធសឹងជាបទទទួលការគាំទ្រពីទស្សនិកជន។ ជាក់ស្ដែងបទចម្រៀងត្រៀមរាំកម្សាន្តក្នុងឪកាសបុណ្យចូលឆ្នាំថ្មីនេះស្រាប់កំពុងទទួលការគាំទ្រពីមហាជន៕
- Share This Post: