PR

កៀកថ្ងៃចូលឆ្នាំរាំសប្បាយឧកញ៉ា ព្រាប សុវត្ថិ ទម្លាក់បទកន្ទ្រឹមឱ្យហ្វេនៗញ័រជើងចង់ចេញទៅស្រុកភ្លាមៗ

BY
Naren
April 11, 2025

កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ បានទម្លាក់បទចម្រៀងថ្មីជាបន្យបន្ទាប់សម្រសប់អ្នកគាំទ្ររបស់ខ្លួន។ ជាក់ស្ដែងខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់នាដើមសប្ដាហ៍ក្រោយ កំពូលតារាចម្រៀងរូបនេះ បានទម្លាក់បទចម្រៀងបែបកន្ទ្រឹម ជាច្រើនបទ កំពុងធ្វើអោយមហាជន និងហ្វេនៗអន្ទះសារចង់ចេញទៅស្រុកភ្លាមៗ។

ជាក់ស្ដែងបទចម្រៀងទើបតែចេញក្ដៅៗលើបណ្ដាញសង្គមរបស់ Galaxy Navatra មានដូចជាបទ”ក្រមុំឆ្នាស” និងបទ”ជួបតែគូកម្ម”។

ក្រៅតែពីបទចម្រៀងនេះ បទចម្រៀងថ្មីៗជាច្រើនទៀត ពីកំពូលតារាចម្រៀងខាងលើក៏កំពុងទទួលបានការគាំទ្រខ្លាំពីមហាជន សម្រាប់រាំ លេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រាល់បទចម្រៀងនានារបស់ ឧកញ៉ា ព្រាប សុវត្ដិ ទាំងអត្ថន័យនៃបទចម្រៀង ការតាក់តែងនិពន្ធទំនុកភ្លេង គឺពិតជាសក្តិសមនិងសម្លេង ជាពិសេស វីដេអូនៃការផលិតក្នុងបទចម្រៀងនេះ គឺផលិតឡើងយ៉ាងសម្រិតសម្រាំង ត្រជាក់ភ្នែក ធ្វើឱ្យអ្នកទស្សនា កាន់តែជក់ចិត្តឌិតអារម្មណ៍ជាមួយរូបភាព ហើយចង់រាំលេងកម្សាន្តតាមចង្វាក់ភ្លេង។

តាមរយៈបទចម្រៀងទាំង៣បទខាងលើ របស់ ឧកញ៉ា ព្រាម សុវត្ថិ មានតមិជាច្រើនលើកឡើងនៅលើបណ្ដាញសង្គមដោយបានសរសើរទៅកាន់កំពូលតារាចម្រៀង ឧកញ៉ា ព្រាម សុវត្ថិ ក៏ដូចជាផលតិកម្មថា ពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានបទចម្រៀងពីរោះៗ និងប្លែកៗ ធ្វើឱ្យពិធីបុណ្យប្រពៃណីជាតិខ្មែរកាន់តែមានភាពសប្បាយរីករាយ ។

សូមបញ្ជាក់ ក្រៅពីបទចម្រៀងកន្ទ្រឹម ត្រៀមចូលឆ្នាំថ្មីនេះ ឧកញ៉ា ព្រាប នៅតែមានបទចម្រៀងផ្សេងៗដែលជាងម្រូវការរបស់អ្នកស្ដាប់ និងអ្នករាំកម្សាន្ត ហើយនៅតែជាតារាលំដាប់ជួរមុខ បើទេាះបីជាមានវ័យជ្រេបន្តិចហើយក្ដី៕

Share This Post: