PR

កក្រើកហើយសង្ក្រាន្តឆ្នាំថ្មី!! ផលិតកម្ម Galaxy Navatra លេងឈុតធំ បញ្ចេញចម្រៀងរាំកម្សាន្តចូលឆ្នាំ១១បទ ព្រមៗគ្នាពីកំពូលតារាល្បីៗ

BY
Naren
April 11, 2025

ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងចូលមកដល់នាដើមសប្តាហ៍ក្រោយនេះ ផលិតកម្មយក្ស Galaxy Navatra បានបញ្ចេញអាល់ប៊ុមចម្រៀងមួយវ៉ុល មានចំនួន១១បទ សុទ្ធសឹងតែជាបទចម្រៀងសម្រាប់រាំកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ក្នុងចំណោម បទចម្រៀងទាំង១១បទ សុទ្ធសឹងតែជាការបកស្រាយពីសំណាក់កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម មានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា លោក ខេម និង លោក ខាន់ ជេមស៍ ជាដើម។

ដោយឡែកបទចម្រៀងទាំង ១១បទ ដែលសុទ្ធសឹងជាបទសម្រាប់រាំកម្សាន្តបុណ្យចូលឆ្នាំថ្មីនេះមានដូចជាបទ “ក្រមុំឆ្នាស់” “ចង់ប្រាប់ថាដៃអូននៅទំនេរ” “លឺថាដៃអូនទំនេរ” “អូនលេងបងបាត់” “ទៅឬមិនទៅ” “ក្រមុំអឹមអៀន” ជាដើម។

ការចេញបទចម្រៀងសម្រាប់រាំកម្សាន្តចូលឆ្នាំថ្មីសំណាក់ផលិតកម្ម Galaxy Navatra ខាងលើពិតជាធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រេាះបទចម្រៀងទាំងនេះសុទ្ធជាបទដែលកំពុងធ្ចើអោយមហាជន ជាពិសេសមិត្តៗយុវវ័យចង់រាំលេងកម្សាន្ត។

សូមបញ្ជាក់ ផលិតកម្ម Galaxy Navatra ដែលមហាជនចាត់ទុកថាជាផលិតកម្ម យក្សនាពេលបច្ចុប្បន្ន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជនខ្មែរ ព្រេាះតែមានតារាចម្រៀងលំដាប់ៗជ្រកកោនក្នុងផលិតកម្មនេះ។

ម្យ៉ាងវិញទៀតបទចម្រៀងជាច្រើនបានចេញលើទីផ្សារតែទទួលការគាំទ្រពី មហាជន ជាក់ស្ដែងដូចជា បទចម្រៀងទាំង ១១បទ ត្រៀមចូលឆ្នាំថ្មីប្រពៃណីជាតិនេះ៕

Share This Post: