PR

អបអរសាទរ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប

BY
Naren
April 24, 2025

ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក មានសេចក្តីសោមនស្សរីករាយសូមប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប។

កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតក្របខណ្ឌសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សាស្ត្រាចារ្យ និស្សិត និងសហគមន៍ទាំងមូលដូចខាងក្រោមនេះ៖

អត្ថប្រយោជន៍ពិសេសសម្រាប់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិត ក្រោមអនុស្សរណៈនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក សូមផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ១០% ជូនដល់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបង្ហាញកាតនិស្សិត ឬកាតបុគ្គលិក នៅតាមសេវាកម្មជាច្រើនដូចជា៖

រោងភាពយន្ត – បញ្ចុះតម្លៃ ១០%
• រោងភាពយន្ត Legend សែនសុខ ម៉ល
• រោងភាពយន្ត Legend ណូរ៉ូ លេន
• រោងភាពយន្ត Legend by Ize ២៧១ មេហ្គា ម៉ល

កន្លែងកំសាន្ត – បញ្ចុះតម្លៃ ១០%
• Neo Go-Kart នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល
• សួនកំសាន្តកុមារ Doozii នៅជាន់ទី៣ ផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល
• សួនកំសាន្តកុមារ Super Doozii នៅជាន់ទី៣ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល

ភោជនីដ្ឋាន – បញ្ចុះតម្លៃ ១០%
នៅផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល៖
• ភោជនីដ្ឋាន ផ្កាខ្ញី
• បងក្រេប
• ស្តេកក្លឹប
• ហ្វូត ផាក

នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល៖
• ហ្វូត ផាក
• ខេមបូឌា ម៉ាស្ទ័រក្រាហ្វ មីក្រូប្រ៊ូវើរី
• ផារ៉ាដាយ ដាយនើសធី

ហាងលក់សម្លៀកបំពាក់ – បញ្ចុះតម្លៃ ១០%
• ហាង Paul Smith
• ហាង Karl Larger Field
• ហាង Moschino Jean

ឱកាសការងារ និងកម្មសិក្សា
ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍចំណេះជំនាញរបស់និស្សិត ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក នឹងផ្តល់ឱកាសការងារ និងកម្មសិក្សាជូននិស្សិតដែលកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាហើយ ក្នុងក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ក្រោមក្រុមហ៊ុន ជីប ម៉ុង គ្រុប។

កិច្ចសហការលើសេវាពិនិត្យសុខភាព
ក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប នឹងសហការផ្តល់កញ្ចប់ពិនិត្យសុខភាពពិសេសដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ភាគីទាំងពីរនឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហការជាពេទ្យដៃគូលើសេវាពិនិត្យសុខភាពផ្សេងៗទៀត។

កិច្ចសហការលើផ្នែកអប់រំ
ភាគីទាំងពីរនឹងរៀបចំឱ្យនិស្សិតទៅទស្សនាចង្វាក់ផលិតកម្ម និងអាជីវកម្មទាំងអស់ និងរៀបចំសកម្មភាពអប់រំ ព្រឹត្តិការណ៍សហប្រតិបត្តិការ ដើម្បីបង្កើនបទពិសោធន៍ការងារជាក់ស្តែងដល់និស្សិត។ ក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បង្ហាញ និងចែកចាយសម្ភារៈទីផ្សារ ដូចជាខិត្តប័ណ្ណ កូនសៀវភៅ និងផ្ទាំងពាណិជ្ជកម្មនៅក្នុងបរិវេណរបស់ខ្លួន។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានសុពលភាពរយៈពេលបី (៣) ឆ្នាំ។

Share This Post: