ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កោតសរសើរដល់សមត្ថកិច្ចជំនាញនៅខណ្ឌបឹងកេងកងបានរួមគ្នាខិតខំស្រាវជ្រាវចាប់បង្ក្រាបក្រុមចោរឆក់ចំនួនពីរក្រុមជាបន្តបន្ទាប់ និងផ្ដល់រង្វាន់លើកទឹកចិត្ត ចំនួន ៤លានរៀល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានកោតសសើរ សមត្ថកិច្ចជំនាញនៅខណ្ឌបឹងកេងកងបានរួមគ្នាខិតខំស្រាវជ្រាវចាប់បង្ក្រាបក្រុមចោរឆក់ចំនួនពីរក្រុមជាបន្តបន្ទាប់ និងផ្ដល់រង្វាន់លើកទឹកចិត្ត ចំនួន ៤លានរៀល។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ខ្ញំបាទសូមកោតសសើរ សមត្ថកិច្ចជំនាញបានរួមគ្នាខិតខំស្រាវជ្រាវចាប់បង្ក្រាបក្រុមចោរឆក់ចំនួនពីរក្រុមជាបន្តបន្ទាប់ ដែលបំផ្លាញមុខមាត់ប្រទេសជាតិ និងប្រជាជនយើង(ក្រុមឆក់ប្រជាពលរដ្ឋនិងជនបរទេសតាមផ្លូវសាធារណៈ)។ សូម លោកអធិការខណ្ឌបឹងកេងកងឡើងមកទទួលប្រាក់រង្វាន់លើកទឹកចិត្តពីខ្ញុំបាទ (ចំនួន បួនលានរៀល)។
សូមសមត្ថកិច្ចជំនាញទាំងអស់បន្តទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបកុំដកដៃចំពោះក្រុមបំផ្លាញសង្គមជាតិនេះ៕


អត្ថបទ៖ និស្ស័យ
ប្រភព៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ