ខ្មែរណូត

ស្វែងរក

  • PR

    ដំណើរទស្សនកិច្ចរបស់ដេប៉ូចែកចាយស្រាបៀរ លីអូ ប្រចាំកម្ពុជាទៅកាន់រោងចក្រផលិតស្រាបៀរ លីអូ នៅប្រទេសថៃ

    BY Khmernote Media May 21, 2019
    ដំណើរទស្សនកិច្ចរបស់ដេប៉ូចែកចាយស្រាបៀរ លីអូ ប្រចាំកម្ពុជាទៅកាន់រោងចក្រផលិតស្រាបៀរ លីអូ នៅប្រទេសថៃ

    ក្រុមហ៊ុនស្រាបៀរ លីអូ បានអញ្ជើញដេប៉ូចែកចាយប្រចាំកម្ពុជា មកពីបណ្តាខេត្ត ក្រុង នានា ទៅទស្សនកិច្ចនៅក្នុងរោងចក្រផលិតស្រាបៀរ លីអូ ដ៏ធំទំនើប កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងខេត្ត ប៉ាងលេន ប្រទេសថៃ។

    នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយ របស់ដេប៉ូចែកចាយប្រចាំកម្ពុជា ដែលបានចូលទស្សនាទីតាំងផលិតស្រាបៀរលីអូ និងបានស្វែងយល់អំពីគុណភាពខ្ពស់នៃសារធាតុផ្សំ ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្រាបៀរលីអូ និងស្តង់ដារល្អឥតខ្ចោះក្នុងការគ្រប់គ្រងគុណភាព ព្រមទាំងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានរួមបញ្ចូលគ្នាទៅក្នុងដំណើរការនៃខ្សែចង្វាក់ផលិតស្រាបៀរ។

    លោក Sorrasit Chatwattanakul អ្នកផលិតស្រាបៀរដែលមានពិសោធន៏ជាង16ឆ្នាំនៅប្រទេសថៃបានមានឲ្យដឹងថា “សមត្ថភាពរោងចក្រផលិតស្រាបៀរ លីអូ របស់យើងនេះ អាចផលិតបានដល់ទៅ 2.6 លានដប និង 4.0 លានកំប៉ុងក្នុងមួយថ្ងៃ ស្មើនឹង 2,900,000 លីត្រ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផលិតស្របៀរមានគុណភាពខ្ពស់ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារនានាក្នុងរយៈពេល 2 សប្តាហ៍ រាល់ពេលធ្វើការកម៉្មង់ទុក”។ លោក Sorrasit Chatwattanakul បានបន្តទៀតថា “គ្រប់កំប៉ុងរបស់ស្រាបៀរ លីអូ មិនថាជាស្លាកសញ្ញាអក្សរថៃ ឬស្លាកសញ្ញាអក្សរអង់គ្លេសទេសុទ្ធសឹងតែត្រូវបានផលិតនៅក្នុងរោងចក្រប្រទេសថៃតែមួយ ដែលមានគុណភាព និងរសជាតិដូចគ្នា”។

    លោក ឈឹម វឌ្ឍនៈ ជាម្ចាស់ភោជនីយដ្ឋាន សែនសប្បាយ ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា “ខ្ញុំពិតជារំភើបរីករាយណាស់ដែលបានមករោងចក្រផលិតស្រាបៀរ លីអូ នៅទីនេះ។ អ្វីដែលពិសេសនោះ គឺខ្ញុំបានស្វែងយល់ពីដំណើរការនៃការផលិតស្រាបៀរ លីអូ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាសុទ្ធតែទំនើបៗ”។

    ស្រាបៀរ លីអូ ជាស្រាបៀរដ៏ពេញនិយម និងមានការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ រសជាតិស្រាលស្រទន់ និងស័ក្តិសមបំផុតសម្រាប់គ្រប់កម្មវិធី។
    ស្រាបៀរ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា!


    Share This Post:
    MPO4D jitutoto mpo4d Mpoplay