PR

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ​ Road to Give​ Cambodia បាននាំយកថវិការចំនួន 5,800.34 ដុល្លារអាម៉េរិក ជូនទៅមូលនិធិគន្ធបុប្ផាកម្ពុជា

BY
Naren
May 9, 2025

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ សណ្ឋាគារ ហ្វ៊ែរហៀល បាយម៉ារៀត ភ្នំពេញ, សណ្ឋាគារ​ ខតយ៉ាត បាយម៉ារៀត ភ្នំពេញ និង សណ្ឋាគារ ខតយ៉ាត បាយម៉ារៀត សៀមរាប បាននាំយកថវិកាចំនួន ៥,៨០០.៣៤ ដុល្លាសហរដ្ឋអាមេរិច ដែលទទួលបានពីការកៀរគរថវិកាតាមរយៈកម្មវិធីរត់ដើម្បីសប្បុរសធម៌ Road to Give ២០២៤ ទៅបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តការគាំទ្ររបេសកកម្មក្នុងការផ្ដល់ការព្យាបាល និងថែទាំសុខុមាលភាពរបស់កុមារប្រកបដោយគុណភាព និងដោយឥតគិតថ្លៃ។

សូមជម្រាបផងដែរថា សម្រាប់កម្មវិធី Road to Give បានធ្វើជាលើកទី៤ហើយ ក្នុងប្រទេសកម្ពុជា ដែលបានរៀបចំឡើង ដោយសណ្ឋាគារ ម៉ារៀត។

យើងខ្ញុំ សូមអរគុណទៅដល់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងដៃគូរសហការ ព្រមទាំងអ្នកចូលរួមទាំងអស់ ​ក្នុងការគាំទ្រកម្មវិធីសប្បុរសធម៌នេះឲ្យទទួលបានជោគជ័យ និងមានអត្ថន័យបំផុត។

ជាចុងក្រោយ គណៈកម្មាធិការ Road to Give Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ហើយយើងសង្ឃឹមថាសប្បុរសជននៅតែបន្តការគាំទ្រកម្មវិធីសប្បុរសធម៌នេះនៅឆ្នាំក្រោយៗទៀត។

Share This Post: