ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Cellcard ទទួលបានពានរង្វាន់ Best Emerging Market Operator Awards

    BY Khmernote Media May 23, 2019
    ក្រុមហ៊ុន Cellcard ទទួលបានពានរង្វាន់ Best Emerging Market Operator Awards

    រាជធានីភ្នំពេញ (ថ្ងៃទី20 ខែឧសភា ឆ្នាំ2019) សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ ទទួលបានពានរង្វាន់ជា Best Emerging Market Operator នៅក្នុងសន្និសីទ Telecom Asia បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យអស់រយៈពេល 3 ខែកន្លងមក។

    កម្មវិធីនេះត្រូវបានប្រកាសជាផ្លូវការនៅលើគេហទំព័រ Telecomasia.net នៅថ្ងៃនេះ ដោយបញ្ជាក់ថាក្រុមហ៊ុន Cellcard ទទួលបានជ័យលាភីជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទជា Best Emerging Market Operator ដោយចូលរួមប្រកួតជាមួយ 3 ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដូចជា Ooredoo Maldives, Global Cloud Xchange (GCX), និង Ooredoo Myanmar។

    ពានរង្វាន់ Best Emerging Market Operator Award នេះ គឺផ្ដល់ជូនឲ្យក្រុមហ៊ុនគំរូលើគំនិតច្នៃប្រឌិត និងការបង្កើតថ្មីនៅលើស្តង់ដាសេវាកម្ម ព្រមទាំងការប្តេជ្ញាចិត្តជូនអតិថិជន។ នេះក៏សបញ្ជាក់ពីការបម្រើការដ៏ល្អបំផុត នៅក្នុងទីផ្សារអាស៊ីដែលកំពុងរីកលូតលាស់នេះ។

    នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានឲ្យដឹងថាពួកយើងមានមោទនភាពក្នុងការនាំយកជ័យជម្នះនេះត្រលប់មកផ្ទះវិញ។ «សូមអរគុណដល់ក្រុមការងារទាំងអស់នូវការខិតខំរបស់អ្នកទាំងអស់គ្នាសម្រាប់លទ្ធផលមួយនេះ»!
    លោកបន្តថា៖ «ពួកយើងត្រូវបានអញ្ជើញចូលរួមសន្និសីទTelecom Asia កាលពីខែកុម្ភៈឆ្នាំ2019កន្លងទៅ ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកយើងទទួលបានព័ត៌មានកាលពី 2 សប្តាហ៍មុនថា ពួកយើងត្រូវបានជ្រើសរើសឱ្យចូលវគ្គផ្តាច់ព្រ័ត្រ ដែលនេះជាក្តីសង្ឃឹមដ៏មុតមាំរបស់យើង»។

    លោកបន្តទៀត៖ «ហើយថ្ងៃនេះ ពួកយើងបានទទួលជោគជ័យពិតប្រាកដមែនក្នុងនាមជាប្រតិបត្តិករទីផ្សារដែលលេចធ្លោជាងគេ (Best Emerging Market Operator) នៅក្នុងព្រះរាជាណាចក្រ»។
    ពានរង្វាន់ Telecom Asia នេះ ជាកម្មវិធីផ្តល់ពានរង្វាន់ដែលមានរយៈពេលយូរជាងគេ និងមានកិត្យានុភាពជាងគេបង្អស់នៅក្នុងវិស័យទូរគមនាគមន៍នេះ ហើយត្រូវបានទទួលស្គាល់ក្នុងការច្នៃប្រឌិតខ្ពស់។
    ពួកគេផ្តល់ពានរង្វាន់ដល់អ្នកដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានសក្តានុពលនៅក្នុងវិស័យផ្តល់សេវាកម្មនៅតំបន់អាស៊ី និងជាប្រធានផ្នែកនៅក្នុងវិស័យ។ ការដាក់ពាក្យត្រូវបានវាយតម្លៃលើភាពច្នៃប្រឌិត ដំណើរការហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំនៅលើទីផ្សារ និងអភិបាលកិច្ចសាជីវកម្ម។

    ពានរង្វាន់ Telecom Asia នៅឆ្នាំនេះមាន 28 ពានលើផ្នែកនីមួយៗ ដែលចែកចេញជា 3 ក្រុមលើផ្នែកផ្គត់ផ្គង់សេវាបម្រើអតិថិជន ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។

    តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:
    ឧសភា 2019 ពានរង្វាន់ The Best Emerging Market Operator ដែលផ្តល់ជូនដោយទូរគមនាគមន៍អាស៊ី
    កុម្ភៈ 2019 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
    កក្កដាដល់ខែធ្នូ 2018 «បទពិសោធន៍នាំមុខគេលើល្បឿនទាញយក និងល្បឿនអាប់ឡូត» ពី Opensignal សម្រាប់ខែតុលាដល់ខែធ្នូ 2018
    មករា 2019 ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia
    ធ្នូ 2018 ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ដែលលូតលាស់លឿនបំផុត ពី Global Banking &Finance Review
    ពានរង្វាន់អ្នកផ្តល់បណ្តាញទូរស័ព្ទដែលគួរទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា ពី IDG ASEAN

    វិច្ឆិកា 2018 ទូរគមនាគមន៍ដ៏គួរទុកចិត្តបំផុតឆ្នាំ 2018 ក្នុងប្រទេសកម្ពុជា ពី Global Brands Magazine

    កញ្ញា 2018 ពានរង្វាន់ People’s Choice Award ពីបច្ចេកវិទ្យា 5G អាស៊ី (ប្រចាំឆ្នាំ CXO Operator )

    កក្កដា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ មករា ដល់ខែមិថុនា 2018

    មេសា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ កក្កដា ដល់ខែធ្នូ 2017

    កុម្ភៈ 2018 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017 ខែ តុលាដល់ខែធ្នូ

    កក្កដា 2017 ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN

    មេសា 2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់មិថុនា 2017

    Share This Post:
    MPO4D jitutoto mpo4d Mpoplay