សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជូនដំណឹងអំពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១២ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ
(សៀមរាប)៖ តាមរយៈការចុះផ្សាយផេកផ្លូវការរបស់ មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ នឹងធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១២ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ប្រារព្ធនៅពេលរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា គ.ស ២០២៥ នៅក្នុងឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុង/ខេត្ត សៀមរាបនេះ។

បន្ថែមផងដែរថា សូមជម្រាបប្រគេន និងជូនដំណឹងអំពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១២ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលនឹងប្រារព្ធនៅពេលរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា គ.ស ២០២៥ នៅក្នុងឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុង/ខេត្ត សៀមរាបនេះ។
កម្មវិធីបុណ្យនឹងមានការសម្តែងព្រះធម៌ទេសនាដោយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
-សម្តេចបានបង្កើតពីធីបុណ្យតាំងពីដំបូងរហូតមក ក្នុងទឹកព្រះទ័យដឹកនាំមហាជនចូលរួមចំណែកសង្គ្រោះជីវិតនិង
-លើកកម្ពល់សុខមាលភាពកុមារកម្ពុជា។ សូមអនុមោទនា!
ទំនាក់ទំនងពិធីបុណ្យ និង ការចូលបច្ច័យ៖ ០១៧/០៩៨ ៧២៥ ៧៤៥
សូមសប្បុរសជនទាំងអស់មេត្តាចូលរួម និងបរិច្ចាគថវិកាតាមសទ្ធារៀងៗខ្លួនដោយជ្រះថ្លា។ សូមអរព្រះគុណ និងសូមអរគុណ៕


ប្រភព៖ Angkor Hospital for Children