ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមរកផ្លូវវាង! ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណ «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក»

    BY soknita May 19, 2025
    សូមរកផ្លូវវាង! ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណ «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក»

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នឹងបញ្ចៀសចរាចរណ៍ នៅជុំវិញបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ដើម្បីប្រារព្ធទិវាជាតិ នៃការចងចាំ ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

    រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ដើម្បីឱ្យការប្រារព្ធទិវាជាតិខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរ មានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញ ទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរណ៍ មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay