ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានដកចេញទាំងស្រុងរាល់វិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ទាំងការធ្វើតេស្តកូវីដ និងការធ្វើចត្តាឡីស័ក
(ប្រទេសកម្ពុជា)៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនដំណឹងដល់សាធារណជន នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានដកចេញទាំងស្រុងរាល់វិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ទាំងការធ្វើតេស្តកូវីដ និងការធ្វើចត្តាឡីស័ក។

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា៖
-រាជរដ្ឋាភិបាលកម្ពុជា បានដកចេញទាំងស្រុងរាល់វិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ដូចជាការធ្វើតេស្តកូវីដ ការធ្វើចត្តាឡីស័។ល។
-ជនបរទេសអាចស្នើសុំទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា ដោយងាយស្រួល តាមប្រព័ន្ធអនឡាញ e-Visa របស់រាជរដ្ឋាភិបាល ដែលមាននៅគេហទំព័រ https://www.evisa.gov.kh ។
-អ្នកធ្វើដំណើរចូលមកកម្ពុជាអាចបំពេញប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល (e-Arrival Card) មុនពេលធ្វើដំណើរ ឬពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា៕
