ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាពមិនមានការផាកពិន័យនោះឡើយ ការថតធ្វើថ្មីគ្រាន់តែយកអត្តសញ្ញាណបណ្ណចាស់ទៅជាមួយ

    BY soknita May 19, 2025
    ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាពមិនមានការផាកពិន័យនោះឡើយ ការថតធ្វើថ្មីគ្រាន់តែយកអត្តសញ្ញាណបណ្ណចាស់ទៅជាមួយ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះពីផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា មិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពនោះទេ។

    ក្នុងការបង្ហោះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ដែរថា មិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពទេ ហើយសាមីខ្លួន ក៏អាចទៅបំពេញបែបបទ ដើម្បីថតធ្វើថ្មីបានដែរ គ្រាន់តែយកតែអត្តសញ្ញាណបណ្ណចាស់ទៅជាមួយប៉ុណ្ណោះ»។ ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១២៧១៕

    ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay