ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន

    BY soknita May 20, 2025
    ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន។

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិនក្រុមហ៊ុនអាកាសចរណ៍កាតា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជាជាមួយក្រុមហ៊ុនអាកាសចរណ៍កាតា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា និងកិច្ចសហប្រតិបត្តិការលើការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ។

    ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវរវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី។

    ជាមួយគ្នានេះ ក្រុមហ៊ុននឹងសហការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាអំឡុងពេលរដូវកាលបៃតង (Green Season) និងការតភ្ជាប់ជើងហោះហើរទៅកាន់តំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយបង្កើតកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនូវកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុនផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay