ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី (Facebook) ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយ ដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី (Facebook) ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំង ធ្វើការប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជន អនាមិក) ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមមានៈ
១- នរោត្តម មុនីនាថ សីហនុ
២-ព្រះបាទនរោត្តម មុនីនាថ សីហនុ
៣- សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។
ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែ វេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការៈ
១- www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
២- www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ក្រៅពីវេបសាយ (website) ផ្លូវការទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរម រាជវាំង ឡើយ ។
ក្រសួងព្រះបរមរាជវាំង អំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន