ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា

    BY soknita May 23, 2025
    អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា

    (ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា។

    នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការ ណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់អោយបានជាដាច់ខាតការនាំបន្លែផ្លែឈើ មានសារធាតុគីមី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមច្រកទ្វារភ្នំដិន ជាពិសេសផ្លែទូរេននៅប្រទេសវៀតណាម ដែលកំពុងតែមានបញ្ហា ប៉ះពាល់ដល់សុខភាព។

    ឯកឧត្តម អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ច្រកទ្វាអន្តរជាតិភ្នំដិន គឺជាច្រកទ្វារដ៍ធំមួយ ដែលនាំទំនិញពីកម្ពុជា ទៅវៀតណាមនិងនាំទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជាយើងជាពិសេសបន្លែផ្លែឈើជាច្រើនបាននាំពីប្រទេសវៀតណាមចូលតាមច្រកនេះមកផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជាយើង។

    ដូច្នោះមន្រ្តីពាក់ព័ន្ធនានាប្រចាំការនៅច្រកទ្វារភ្នំដិននេះ ត្រូវពិនឹត្យរកសាធាតុគីមីជាមុនសិន មុននឹងអនុញ្ញាតិឲ្យនាំបន្លែផ្លែឈើចូល បើរកឃើញមានសាធាតុគីមី នៅលើបន្លែផ្លែ ឈើប៉ះពាល់សុខភាពអ្នកទទួលទាន ត្រូវតែហាមឃាត់ដាច់ខាត មិនអោយនាំចូលមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា យើងនោះទេ ជាពិសេសផ្លែទូរេនរបស់ប្រទេសវៀតណាម គឺត្រូវហាមខាត់ដាច់មិនឲ្យនាំចូលតែម្ដង។

    នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្រ្តីចត្តឡីស័ក្ដ ដែលប្រចាំ នៅ ច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើត្រួតពិនិត្យសុខភាព អ្នកដំណើរឆ្លងកាត់ចូលមកប្រទេសកម្ពុជា អោយបានច្បាស់លាស់ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើងសារជាថ្មីនៅប្រទេសក្បែរខាងយើង ហើយបើពិនិត្យរកឃើញភាព មិនប្រក្រតី ណាមួយត្រូវរាយការណ៍បន្ទាន់ទៅថ្នាក់លើដើម្បីចាត់វិធានការណ៍ទប់ស្កាត់អោយបានទាន់ពេលវេលា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay