ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភការវ-ះកាត់កុមារា ២ខែ ដែលមានបញ្ហាហ្វ្រាំងអណ្ដាត

    BY soknita May 24, 2025
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភការវ-ះកាត់កុមារា ២ខែ ដែលមានបញ្ហាហ្វ្រាំងអណ្ដាត

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភការវះកាត់កុមារា ២ខែ ដែលមានបញ្ហាហ្វ្រាំងអណ្ដាត។

    ចំពោះ កុមារា រដ្ឋ មីនា អាយុ ២ខែ ដែលមានបញ្ហាជាប់ហ្វ្រាំងអណ្ដាត ពិបាកក្នុងការបៅ បានទទួលការវះកាត់បន្ធូរហ្វ្រាំងអណ្ដាតដោយជោគជ័យ នៅមន្ទីរពេទ្យកុមារជាតិ កាលពីពេលថ្មីៗនេះ។ ការវះកាត់នេះ ត្រូវបានអនុញ្ញាត និងឧបត្ថម្ភទាំងស្រុងដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។

    កុមារា រដ្ឋ មីនា ដែលកំពុងស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹម ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាពិបាកបៅដោះដោយសារបញ្ហាជាប់ហ្វ្រាំងអណ្ដាត។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានចុះទៅពិនិត្យ និងសម្របសម្រួលនាំកុមារាមកទទួលការព្យាបាល។

    បច្ចុប្បន្ន កុមារា រដ្ឋ មីនា បានទទួលការពិនិត្យ វះកាត់ និងព្យាបាលយ៉ាងល្អិតល្អន់ និងប្រកបដោយជោគជ័យពីក្រុមគ្រូពេទ្យឯកទេសរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត។ រាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល ថ្លៃធ្វើដំណើរ និងការចំណាយលើអាហារប្រចាំថ្ងៃ ត្រូវបានឧបត្ថម្ភគាំទ្រទាំងស្រុងដោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត។ ដោយឡែក ទឹកចិត្តដ៏សប្បុរសធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានធ្វើឱ្យក្រុមគ្រួសារកុមារា ក៏ដូចជាមណ្ឌលសង្គ្រោះជនអស់សង្ឃឹម មានក្ដីរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay