ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាជិក ប.ស.ស. ចង់ស្នើសុំប្រាក់សោធនជរាភាព ឬប្រាក់ចូលនិវត្តន៍ និងប្រាក់រ៉ឺត្រែត ត្រូវភ្ជាប់ឯកសារសំខាន់មួយចំនួននេះ

    BY soknita May 28, 2025
    សមាជិក ប.ស.ស. ចង់ស្នើសុំប្រាក់សោធនជរាភាព ឬប្រាក់ចូលនិវត្តន៍ និងប្រាក់រ៉ឺត្រែត ត្រូវភ្ជាប់ឯកសារសំខាន់មួយចំនួននេះ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. អាចស្នើសុំប្រាក់សោធនជរាភាព ឬប្រាក់ចូលនិវត្តន៍ និងប្រាក់រ៉ឺត្រែតបាន ត្រូវភ្ជាប់ឯកសារសំខាន់មួយចំនួន។

    ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម៖

    ១. ប័ណ្ណសមាជិក ប.ស.ស.

    ២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)

    ៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន (បើមានកូន)

    ៤. លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា។

    ចំពោះសមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖

    ១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន

    ២. បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ

    ៣. មានអាយុយ៉ាងតិច ៦០ឆ្នាំ

    សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ បេឡាជាតិសន្តិសុខសង្គម៕

    ប្រភព៖ បេឡាសន្តិសុខជាតិសង្គម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay