តើកាហ្វេដែលឆ្ងាញ់មានតែក្នុងហាងប្រេនៗឬហាងល្បីៗនោះទេ?
ប៉ុន្មានឆ្នាំចុងក្រោយ គេកត់សម្គាល់ឃើញមានការប្រកួតប្រជែងទីផ្សារកាហ្វេ និង ហាងកាហ្វេកាន់តែកើនឡើង ដែលភាគច្រើនបានទាក់ចិត្តយុវវ័យ និង អ្នកធ្វើការជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសរាល់ការជួបជុំ ពិភាក្សារឿង ការងារផ្សេងៗភាគច្រើនពួកគេទៅហាងកាហ្វេល្បីៗផ្សេងៗ ពីព្រោះពួកគេគិតថាកាហ្វេដែល ឆ្ងាញ់គឺមានតែនៅក្នុង ហាងប្រេនៗ ឬហាងល្បីៗនោះទេ។
យ៉ាងណាម៉ិញ ស្របពេលដែលទីផ្សារកាហ្វេ និង ហាងកាហ្វេរីកដូចផ្សិតនេះ យើងជឿជាក់ថា អ្នកញុំាកាហ្វេជាច្រើននៅមិនទាន់ស្គាល់ និង ដឹងពីប្រភេទកាហ្វេច្បាស់លាស់នៅឡើយទេ ។ ជាការពិតណាស់ រសជាតិកាហ្វេពិតជាសំខាន់ ហើយវាបានធ្វើអោយអ្នកទទួលទានមានអារម្មណ៍ល្អទៀតផង ដូចនេះហើយទើបយើង ឃើញថា មនុស្សជាច្រើនចូលចិត្តកាហ្វេ ឬអាចនិយាយបានថាញៀនកាហ្វេ។ ពេលខ្លះពួកគាត់ត្រូវបង្ខំចិត្ត ជិះទៅឆ្ងាយពីផ្ទះ ឬកន្លែងធ្វើការគាត់ ព្រោះតែចង់ពិសារកាហ្វេមួយកែវប៉ុណ្ណោះ ហើយពួកគាត់ក៏លួចគិតថា បើមានកាហ្វេដែលឆ្ងាញ់ នៅជិតផ្ទះ ឬមាននៅក្នុងផ្ទះស្រាប់តែម្តងមិនដឹងល្អប៉ុណ្ណាទេ?
ស្របពេល ទីផ្សារកាហ្វេកំពុងតែកើនឡើង និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលទាន កាហ្វេ យ៉ាងឆាប់រហ័ស ពេលនេះ មានប្រេនកាហ្វេមួយកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទទួលទាន ជាច្រើនដោយសារ រសជាតិដ៏ឆ្ងាញ់មិនខុសពីហាងកាហ្វេប្រេនៗល្បីៗនោះទេ ប្រេននោះគឺ ស៊ូភើកាហ្វេ (Super Coffee) ជាផលិតផល របស់ប្រទេសសាំងហ្គាពួរ ដែលផ្សំឡើងពីការលីង និងលាយបញ្ជូលគ្នារវាងគ្រាប់កាហ្វេពីរប្រភេទគឺ អារ៉ាប៊ីកា និង រ៉ូបូស្តា ជាមួយការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគឺការបង្កកសម្ងួត។ ស៊ូភើកាហ្វេ ក៏បានបង្ហាញខ្លួន ជាមួយរសជាតិ ឆ្ងាញ់ដិតជាប់ចិត្ត និង មានប្រវត្តិច្បាស់ ដែលវាជាប្រភេទកាហ្វេកញ្ចប់ 3 in 1 បង្កើតឡើងតាំងពីឆ្នាំ ១៩៨០ និង ជាកាហ្វេមួយប្រភេទមានការទទួលស្គាល់នូវរសជាតិទូទាំងអាស៊ីអាគ្នេយ៍ ។
ក្រៅពីកាហ្វេ3 in 1 ស៊ូភើកាហ្វេក៏មានកាហេ្វ ស ឬជាភាសាបរទេស (WHITE COFFEE) មានច្រើន រសជាតិសម្រាប់តម្រូវ តាមចំណង់ចំណូលចិត្តអ្នកញុំាខុសៗគ្នា ដោយមានរសជាតិលើទីផ្សារបច្ចុប្បន្ន ដូចជា Super Charcoal Roasted White Coffee, Classic, Roasted Hazelnut, Brown Sugar and Coffee & Creamer (No added sugar) និង ស៊ូភើកាហ្វេរសជាតិយ៉ិនសិន (Ginseng) ផងដែរ។ ដូច្នេះហើយដើម្បីទទួលបាន កាហ្វេ3 in 1 ដ៏ឈ្ងុយឆ្ងាញ់ ចំណាយពេលវេលាតិច មិនរង់ចាំយូរ ស៊ូភើកាហ្វេជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។
លោកអ្នកអាចរកទិញកាហ្វេស៊ូភើកាហ្វេបាន នៅតាមផ្សារទំនើបធំៗដូចជា ផ្សារទំនើបបាយ័ន ផ្សារទំនើបឡាក់គី ផ្សារទំនើបអ៊ីអន ម៉ាក្រូ ស៊ូភើស្តរ ផេនសល អ័រឃីតកោះពេជ្រ ថៃហ៊ួត តាមម៉ាត និងផ្សារផ្សេងៗជាច្រើនទៀត ព្រមទាំងតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង និងខេត្តកោះកុង ឬក៏លោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 016 555 020/ 012 983 838 សម្រាប់ការជាវចែកចាយបន្ត និងចង់ដឹងកាន់តែច្បាស់ ចូលទៅកាន់ផេកស៊ូភើកាហ្វេ: https://www.facebook.com/supercoffeeKH/




