ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    គិតម៉េចដែរ ប្រសិនបើ Galaxy Note 10 មានរូបរាងបែបនេះវិញ?

    BY Khmernote Media May 24, 2019
    គិតម៉េចដែរ ប្រសិនបើ Galaxy Note 10 មានរូបរាងបែបនេះវិញ?

    Samsung Galaxy Note 10 នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ ខណៈមានអ្នករង់ចាំទូរស័ព្ទដ៏ទំនើបនេះរាប់លាននាក់នៅជុំវិញពិភពលោក។ មុនការចេញលក់ជាផ្លូវការ រូបភាពគំរូនៃទូរស័ព្ទ Samsung Galaxy Note 10 ត្រូវបានបែកធ្លាយយ៉ាងព្រោងព្រាតនៅតាមបណ្តាញអ៊ីនធឺណិត។ បើយោងតាមសារព័ត៌មានបច្ចេកវិទ្យា PHONEARENA បានចុះផ្សាយថា Samsung Galaxy Note 10 នឹងមានពីរម៉ូដែល គឺ Samsung Galaxy Note 10 ដែលមានទំហំអេក្រង់ ៦,២៨ អ៊ីញ និង Samsung Galaxy Note 10 Pro ដែលមានទំហំអេក្រង់ ៦,៧៥ អ៊ីញ ហើយ Samsung Galaxy Note 10 ទាំងពីរម៉ូដែលនេះនឹងត្រូវបានបំពាក់នូវបច្ចេកវិទ្យាសម្រាប់ភ្ជាប់អ៊ីនធឺណិតល្បឿន 5G ។

    អ្វីដែលជាការចាប់អារម្មណ៍ពិសេសមួយទៀតនោះគឺកាមេរ៉ារបស់វាតែម្តង ដែលត្រូវបានគេច្នៃឡើងដោយមានចំនួន ៤ គ្រាប់ ស្ថិតក្នុងជួរឈរមួយ។ ចំពោះពណ៌វិញត្រូវបានគេបង្ហាញថា ក៏មានច្រើនជម្រើសដែរដូចជា ខ្មៅ ក្រហម លឿង ខៀវ និងបៃតងជាដើម។ លោកអ្នកអាចទស្សនារូបភាពគំរូនៃទូរស័ព្ទ Samsung Galaxy Note 10 ដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay