ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានឱ្យក្រុមគ្រូពេទ្យ ព្យាបាលអ្នកជំងឺជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តព្រះវិហារ ដែលមកទទួលការព្យាបាលជំងឺនៅរាជធានីភ្នំពេញ

    BY soknita June 2, 2025
    សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានឱ្យក្រុមគ្រូពេទ្យ ព្យាបាលអ្នកជំងឺជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តព្រះវិហារ ដែលមកទទួលការព្យាបាលជំងឺនៅរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ (TYDA) ព្យាបាលអ្នកជំងឺជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តព្រះវិហារ ដែលមកទទួលការព្យាបាលជំងឺនៅរាជធានីភ្នំពេញ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ទៅលើសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺ ម៉ន វេត ភេទ ស្រី អាយុ ៤២ឆ្នាំ មានដុំសាច់ពកកទំហំធំ ដែលកើតរយៈពេល ១២ឆ្នាំ មកហើយ មកពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ចំពោះរាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ថ្លៃអាហារហូបចុក ធ្វើដំណើរ ព្រមទាំងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕

    ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay