ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផុត ឬមុនផុតសុពលភាព ១៨០ថ្ងៃ អាចថតធ្វើថ្មី ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ

    BY soknita June 3, 2025
    អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផុត ឬមុនផុតសុពលភាព ១៨០ថ្ងៃ អាចថតធ្វើថ្មី ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងពី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព អាចថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ។

    ក្នុងការបង្ហោះរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង បានបន្ថែមបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសុពលភាព ១០ឆ្នាំ ក្នុងករណីផុត ឬមុនផុតសុពលភាព ១៨០ថ្ងៃ (៦ខែ) អាចថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់មកជាមួយ។ ដោយឡែក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្តូរអាសយដ្ឋាន ត្រូវភ្ជាប់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថ្មីមកជាមួយផងដែរ៕

    ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay