ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំយុទ្ធនាការគោះត្រដោក ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតមាននានាតាមមូលដ្ឋានរបស់ខ្លួន នៅម៉ោង ៧យប់

    BY soknita June 9, 2025
    រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំយុទ្ធនាការគោះត្រដោក ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតមាននានាតាមមូលដ្ឋានរបស់ខ្លួន នៅម៉ោង ៧យប់

    (ខេត្តពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំយុទ្ធនាការគោះត្រដោក ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតមាននានាតាមមូលដ្ឋានរបស់ខ្លួន នៅម៉ោង ៧យប់។

    តាមការបញ្ជាក់របស់ រដ្ឋបាលក្រុងពោធិ៍សាត់ ថា ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត «ប្រជាពលរដ្ឋម្នាក់ ជាភ្នាក់ងារសន្តិសុខម្នាក់» រដ្ឋបាលក្រុងនឹងរៀបចំយុទ្ធនាការគោះត្រដោកក្នុងក្រុងពោធិ៍សាត់ដែល ប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៧: ០០ យប់។

    គោលបំណង នៃការរៀបចំយុទ្ធនាការគោះត្រដោកគឺដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតមាន បញ្ហាប្រឈមនានានៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការ បានទាន់ពេលវេលា៕

    ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

    Share This Post:
    MPO4D jitutoto mpo4d Mpoplay