PR

និស្សិតសំណង់ស៊ីវិលសាកលវិទ្យាល័យន័រតុនជាង ៣០០ នាក់អញ្ជើញមកទស្សនកិច្ចនៅរោងចក្រស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ដែលជារោងចក្រស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា

BY
Naren
June 11, 2025

នាថ្ងៃទី ០៩ មិថុនា ក្រុមនិស្សិតសំណង់ស៊ីវិលមកពី សាកលវិទ្យាល័យ ន័រតុន ដល់ទៅជាង ៣០០ នាក់បានធ្វើដំណើរទស្សនកិច្ចនៅរោងចក្រស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍ វី ដែលជារោងចក្រស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា។

អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ក៏បានចូលរួមទទួលកិច្ចស្វាគមន៍សំណេះសំណាលតាមរយៈអនឡាញផងដែរដោយហេតុអ្នកឧកញ៉ាមានភារកិច្ចនៅក្រៅប្រទេសក្នុងថ្ងៃតែមួយ។

ក្រោយដំណើរ ទស្សនកិច្ចនេះ បានផ្តល់បទពិសោធន៍គាប់ប្រសើរជូនសិស្សនិស្សិតដែលបានមកផ្ទាល់បានឃើញពីការអនុវត្តន៍ជាក់ស្តែងក្នុងដំណើរការក្នុងការផលិតស៊ីម៉ងត៍របស់រោងចក្រ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបស្តង់ដាលំដាប់ពិភពលោកដ៏ទំនើប និងមានទំហំធំជាងគេ ហើយក៏ជាក្រុមហ៊ុនដែលផលិតបានស៊ីម៉ងត៍ដែលមានគុណភាពល្អដាច់គេផងដែរក្នុងប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សមួយនេះ បានធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលដោយការដាក់រង្វាន់ជាលុយសុទ្ធនៅក្នុងបាវក៏ដូចជាមានសន្លឹកឆ្នោតផ្សងសំណាងយករង្វន់ធំដូចជារថយន្ត ម៉ូតូ និងទូរសព្ទជាច្រើនរង្វាន់ទៀត ។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ដែលមានក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ បានវិនិយោគទឹកប្រាក់ជិត ៣០០ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សនេះឡើងមក។

សូមជម្រាបដែរថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានឈរជើងលើទីផ្សារជិតពីរទស្សវត្សមកហើយ និងជា រោងចក្រដែលវិនិយោគឡើងដោយកូនខ្មែរពិតៗ និងធានា បាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់តជំនាន់៕

Share This Post: