ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួនក្នុងខេត្តព្រៃវែង

    BY soknita June 12, 2025
    ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួនក្នុងខេត្តព្រៃវែង

    (ខេត្តព្រៃវែង)៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួនក្នុងខេត្តព្រៃវែង។

    ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារដែលមាន នាយ នាយរងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល នៃរដ្ឋបាលជលផលព្រៃវែង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ពង្រឹងការអនុវត្តន៍ច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល) នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់លាវ ក្រុងព្រៃវែង និងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

    ជាលទ្ធផលនៃការបង្រ្កាប សរុបមានចំនួន ០២ករណី ដែលជាការនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង ។ ជាមួយគ្នានោះឧបករណ៍នេសាទល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន៖ លូស្បៃមុងចំនួន ៤៣មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ៨៦០ម៉ែត្រ បង្គោលចម្រឹងចំនួន ៦២៥ដើម និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់ ២០គីឡូក្រាម និងវារីសត្វ១០គីឡូក្រាម៕

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay