ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចជំនាញ ឃាត់ចាប់រថយន្តមួយគ្រឿង ដឹកពងមាន់ចំនួន ៣០០០០គ្រាប់ ចេញពីប្រទេសវៀតណាម ឆ្ពោះយកមកចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត

    BY soknita June 12, 2025
    សមត្ថកិច្ចជំនាញ ឃាត់ចាប់រថយន្តមួយគ្រឿង ដឹកពងមាន់ចំនួន ៣០០០០គ្រាប់ ចេញពីប្រទេសវៀតណាម ឆ្ពោះយកមកចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត

    (រាជធានីភ្នំពេញ)៖ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រថយន្តមួយគ្រឿង ដឹកពងមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០០០០គ្រាប់ ចេញពីប្រទេសវៀតណាម យកមកចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។

    តាមការបញ្ជាក់ក្នុងការបង្ហោះរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០០០០គ្រាប់ ឃាត់នៅលើផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ចំពោះរថយន្តខាងលើ បានដឹកស៊ុតសត្វមាន់ ចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

    ប្រភព៖ Sarat Hun

    Share This Post:
    MPO4D jitutoto mpo4d Mpoplay