ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវអន្តរជាតិជាង ៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមនាវាទេសចរណ៍ «REGATTA»

    BY soknita June 12, 2025
    ភ្ញៀវអន្តរជាតិជាង ៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមនាវាទេសចរណ៍ «REGATTA»

    (ក្រុងព្រះសីហនុ)៖ តាមរយៈការចុះផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវអន្តរជាតិជាង ៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមនាវាទេសចរណ៍ «REGATTA» ។

    ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នាវេលាម៉ោង ៧:៣០ នាទី នាវាទេសចរណ៍ ឈ្មោះ «REGATTA» សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,២ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។

    ចំពោះការចូលចតរបស់នាវាមួយនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៨ នាក់ (ស្រី ៨៤ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦២៦ នាក់ (ស្រី ៣២៨ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៨០ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល៕

    ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay