ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម វ៉ី សំណាង៖ ខេត្តតាកែវត្រូវការកម្មករ ១៤,០០០ នាក់ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ សហគ្រាស

    BY soknita June 13, 2025
    ឯកឧត្ដម វ៉ី សំណាង៖ ខេត្តតាកែវត្រូវការកម្មករ ១៤,០០០ នាក់ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ សហគ្រាស

    (ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមរយការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា នៅលើទំព័រហ្វេសបុកផ្លូវការរបស់អភិបាលខេត្តតាកែវ ឯកឧត្ដម វ៉ី សំណាង បានបង្ហោះថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក។ នេះគឺជាដំណឹងដ៏ល្អសម្រាប់បងប្អូនពលករ-ពលការិនី ក៏ដូចជាកូនក្មួយដែលកំពុងស្វែងរកការងារធ្វើ។

    បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។

    ឯកឧត្ដម បន្តថា សម្រាប់បងប្អូន កូនក្មួយដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមកុំបង្អង់យូរ! លោកអ្នកអាចទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត និងជំនួយក្នុងការស្វែងរកការងារ៖
    -០១៧ ២៩៨ ៨៨៣

    -០៩៦ ២២២ ២១៧៥

    – ០១២ ៩៧៨ ២៦៣

    – ០១០ ៩៨៩ ៨៥៨

    ក្រុមការងារត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ព័ត៌មាន និងជួយសម្រួលដល់បងប្អូនក្នុងការទទួលបានឱកាសការងារដ៏ល្អទាំងនេះ៕

    ប្រភព៖ រដ្ឋបាលខេត្តតាកែវ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay