ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ធ្វើការបិទទាំងស្រុង ច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ
BY soknita
June 13, 2025
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងបន្ថែមថា យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕



ប្រភព៖ នាយកដ្ឋានព័ត៌មាន