វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រៀមរៀបចំស្នាដៃរបស់សិស្សនិស្សិតចំនួន ៧ជំនាញនេះ ដើម្បីដាក់បង្ហាញ
(ខេត្តស្វាយរៀង)៖ នៅល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រៀមរៀបចំស្នាដៃរបស់សិស្សនិស្សិតចំនួន ៧ជំនាញនេះ ដើម្បីដាក់បង្ហាញ។

លើសពិនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ « TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានផ្ទាល់ នាថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។
ក្នុងនោះវិទ្យាស្ថានខាងលើក៏នឹងរៀបចំដាក់បង្ហាញស្នាដៃរបស់សិស្សនិស្សិតចំនួន ៧ ជំនាញមានដូចជា៖
១. ស្នាដៃជំនាញអគ្គិសនី
២.ស្នាដៃជំនាញមេកាត្រូនិក
៣.ស្នាដៃជំនាញអេឡិចត្រូនិក
៤.ស្នាដៃជំនាញរថយន្ត
៥.ស្នាដៃជំនាញមេកានិកឧស្សាហកម្ម
៦.ស្នាដៃជំនាញសំណង់ស៊ីវិល
៧. ស្នាដៃជំនាញបរិក្ខារត្រជាក់។
វិទ្យាស្ថានក៏អំពាវនាវដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល ប្រជាពលរដ្ឋទូទៅ ចូលរួមឱ្យបានច្រើនកុះករក្នុងកម្មវិធី TVET Day លើកទី៨ ឆ្នាំ២០២៥ នៅវិទ្យាស្ថានផ្ទាល់ មានទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕





