ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ នៅថ្ងៃទី ១៨ ខែមិថុនា ខាងមុខនេះ

    BY soknita June 16, 2025
    រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ នៅថ្ងៃទី ១៨ ខែមិថុនា ខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញជូនដំណឹងដលសាធារណៈជន ឱ្យបានដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

    ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំ នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុង ភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

    ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមាន សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវក្បួនព្យុហយាត្រា ចេញពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់តាមស្ពាននាគភ្លោះ រួចបន្ត តាមកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត រហូតដល់រង្វង់មូលវិមានឯករាជ្យ។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីព្យុហយាត្រា សាមគ្គីភាពខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពី វេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ពិធីព្យុហយាត្រាសាមគ្គីភាពខាងលើ អាជ្ញាធរ មានសមត្ថកិច្ចនឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay