ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ

    BY soknita June 16, 2025
    សម្តេចតេជោ ហ៊ុន សែន៖ បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម។

    ការអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងក្រោយសម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងបិទលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ។

    ថ្លែងនៅក្នុងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥  នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមានលទ្ធភាពចំពោះការបិទមិនឱ្យការនាំទំនិញថៃមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើច្រកព្រំដែនមិនត្រូវបានថៃឱ្យប្រើប្រាស់ជាឯកតោភាគីឱ្យប្រើប្រាស់ឡើងវិញ។

    តាមរយៈសារខាងលើ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញពីថៃចូលមកកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay