ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    BY soknita June 16, 2025
    ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ ចេញសេចក្ដីជូណដំណឹងពី ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមានដូចខាងក្រោម៖

    ១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ។

    ២. បេក្ខជនត្រូវមានវិញ្ញាបនបត្រ សញ្ញាបត្រ ឬសមមូលឡើងទៅ ពាក់ព័ន្ធនឹងកសិកម្ម។

    ៣. បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥

    -បេក្ខជនជាមន្ត្រីរាជការ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ

    -បេក្ខជនមានសញ្ញាបត្របណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ

    -បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ

    -បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ

    -បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្ររង ឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ

    -បេក្ខជនមានវិញ្ញាបនបត្រជំនាញ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៥ឆ្នាំ។

    ដោយឡែកសាធារណជនដែលចង់ដាក់ពាក្យប្រឡងប្រជែងអាចដាក់តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs25agri

    ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

    សូមបញ្ជាក់ថា៖

    ១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsreglogin

    ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។

    ២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ។

    ៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

    សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖

    ប្រភព៖ ក្រសួងមុខងារសាធារណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay