ខ្មែរណូត

ស្វែងរក

  • PR

    វីដេអូដោយប្រើ AR effect បង្កើតឡើងដោយហ្វេនៗចូលរួមលេងហ្គេមនៅក្នុងកម្មវិធី Roar and Win បានចាក់ផ្សាយនៅលើ Screen ទូរទស្សន៍ដ៏ធំក្នុងកីឡដ្ឋាន Chelsea

    BY Khmernote Media May 27, 2019
    វីដេអូដោយប្រើ AR effect បង្កើតឡើងដោយហ្វេនៗចូលរួមលេងហ្គេមនៅក្នុងកម្មវិធី  Roar and Win បានចាក់ផ្សាយនៅលើ Screen ទូរទស្សន៍ដ៏ធំក្នុងកីឡដ្ឋាន Chelsea

    ហ្គេមសប្បាយៗ ថ្មី ប្លែកអារម្មណ៍ បែបឌីជីថល នៅក្នុងកម្មវិធី Roar and Win របស់ស្រាបៀរ សិង្ហ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន និងហ្វេនៗរបស់ក្រុមបាល់ទាត់តោខៀវ Chelsea។ ហ្គេមនេះបានតម្រូវឲ្យអ្នកចូលរួមទាំងអស់បង្កើតជាវីដេអូដោយប្រើ AR effect ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា អាវក្រុមបាល់ទាត់ Chelsea ដែលមានហត្ថលេខា មួក អាវ Polo និងរង្វាន់ជាស្រាបៀរ សិង្ហ ជាច្រើនទៀត។

    អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងអស្ចារ្យបំផុតនោះ គឺវីដេអូដោយប្រើ AR effect របស់អ្នកចូលរួមប្រកួតទាំងអស់ត្រូវបានកាត់តបញ្ចូលគ្នា រួចយកទៅចាក់ផ្សាយនៅលើ Screen ទូរទស្សន៍ដ៏ធំក្នុងកីឡដ្ឋាន Chelsea កាលពីថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2019 កន្លងទៅនេះ ក្នុងជំនួបបាល់ទាត់ Premier League ដ៏អស្ចារ្យរវាងក្រុមតោខៀវ Chelsea និង Watford ក្នុងប្រទេសអង់គ្លេស។

    អ្នកចូលរួមបង្កើតវីដេអូ AR effect មានក្តីរំភើប និងមានមោទនភាពចំពោះខ្លួនឯង ដែលបានឃើញវីដេអូរបស់ខ្លួនចាក់ផ្សាយឲ្យពិភពលោកបានឃើញយ៉ាងដូច្នេះ។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ស្រាបៀរ សិង្ហ ជាដៃគូសហការដ៏ល្អបំផុតជាមួយក្រុមបាល់ទាត់ Chelsea ដែលតែងតែនាំមកនូវអ្វីដែលអស្ចារ្យ និងកម្មវិធីថ្មីៗ សប្បាយអារម្មណ៍ ផ្តល់ជូនដល់ហ្វេនៗរបស់ខ្លួនជានិច្ច។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay