PR

កម្មវិធីបង្ហាញម៉ាស៊ីនឡាស៊ែរ FOTONA បច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រោមប្រធានបទ៖ “FOTONA LASER MASTERPIECE – UNLEASH INFINITE CREATIVITY POTENTIAL2025”

BY
Naren
June 17, 2025

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អេរ៉ា គ្លីនិច បានរៀបចំនូវកម្មវិធីបង្ហាញម៉ាស៊ីនឡាស៊ែរ FOTONA បច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រោមប្រធានបទ៖ “FOTONA LASER MASTERPIECE – Unleash Infinite Creativity Potential” ដែលប្រារព្ធឡើងនៅ ឯសណ្ឋាគារ SUN & MOON, RIVERSIDE HOTEL រាជធានីភ្នំពេញ ដោយមានវត្តមានវេជ្ជបណ្ឌិតមកពីវិស័យ ផ្នែកសម្រស់ និងសើរស្បែកជំនាញៗមកពីក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាច្រើនរូបបានអញ្ជើញចូលរួម។

ដោយក្នុងនោះមានវាគ្មិនកិត្តិយសបីរូបគឺ៖ លោក Mile Bjelic ប្រធានគ្រប់គ្រងការលក់ និងទីផ្សារប្រចាំតំបន់ នៅក្រុមហ៊ុន Fotona ចែករំលែកនូវប្រធានបទ៖ ម៉ាស៊ីនឡាស៊ែរ FOTONA នៅក្នុងវិស័យសម្រស់ ជាមួយបច្ចេកវិទ្យា ការប្រើប្រាស់ ។

លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ស្ថាបនិក និងនាយកប្រតិបត្តិនៃគ្លីនិកអេរ៉ា បានចែករំលេកនូវប្រធានបទ៖ យុគថ្មីនៃការធ្វើឲ្យស្បែកស្រស់ស្អាត គ្រប់ស្រទាប់ស្បែក ដោយប្រើបច្ចេកវិទ្យា NXline Dynamis ។

និងវាគ្មិនកិត្តិយសចុងក្រោយគឺលោកស្រីវេជ្ជបណ្ឌិត នាង ធារ៉ា វេជ្ជបណ្ឌិតឯកទេសសើស្បែក បានចែករំលេកនូវប្រធានបទ៖ StarWalker MaQX ការរីកចម្រើននៃការលុបបំបាត់ស្នាមខ្មៅរបស់ស្បែកដោយ បច្ចេកវិទ្យា StarWalker MaQX

គួរបញ្ជាក់ផងដែរថា៖ ប្រព័ន្ធឡាស៊ែរដ៏ទំនើបនេះ ត្រូវបានជឿទុកចិត្តដោយប្រទេសចំនួន 90 ប្រទេស មានការគ្របដណ្ដប់ទៅ លើវិស័យវេជ្ជសាស្ត្រជាច្រើនដូចជា វិទ្យសាស្ត្រផ្នែកសម្រស់ វិទ្យាសាស្ត្រផ្នែកសើរស្បែក វេជ្ជសាស្ត្រផ្នែករោគស្ត្រី ការវះកាត់ និងទន្ដសាស្ត្រ ដែលនឹងធ្វើការផ្លាស់ប្ដូរពីរបៀបដែលយើងទទួលបានភាពស្រស់ស្អាត និងលទ្ធផលនៃការព្យាបាលសម្រស់។ ហើយឥឡូវនេះម៉ាស៊ីនឡាស៊ែរ FOTONA មានវត្តមានបានមកដល់ប្រទេសកម្ពុជាយើងនៅអេរ៉ា គ្លីនិច ប្រកបភាពភាពជឿជាក់ និងមោទនភាព ហើយអេរ៉ា គ្លីនិច បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់នូវដំណោះស្រាយបែបបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក ជូនដល់អតិថិជនគ្រប់រូបក្នុងការថែរក្សាសម្រស់។

ម៉ាស៊ីនឡាស៊ែរ FOTONA បច្ចេកវិទ្យាជំនាន់ចុងក្រោយមួយនេះ មានសម្ថភាពក្នុងការព្យាបាលស្បែកបានយ៉ាងច្រើនដូចជា៖
1. Super Lift 4D: សេវាកម្ម បន្តឹងស្បែកមុខ ដោយ4D
2. Skin Rejuvenation 3D: សេវាកម្ម បន្តឹងស្បែកមុខ 3D
3. Skin Rejuvenation 2D: សេវាកម្មបន្តឹងស្បែកមុខ 2D
4. Light Peel: សេវាកម្មព្យាបាលស្នាមខ្មៅ ស្បែកស្រអាប់
5. Smooth eyes: សេវាកម្មព្យាបាលភ្នែកខ្មៅ ខ្លាញ់ដក់ក្រោមភ្នែក
6. Sexy Lip laser: បបូរមាត់សិចស៊ីដោយប្រើ Laser
7. Nightlase: ព្យាបាលស្រមុក
8. Hair Restart: បណ្តុះសក់ ដោយប្រើ Laser
9. Stretch mark baby blue: ព្យាបាលសង្វារ
10. Acne Scar Pro: ព្យាបាលស្នាមមុន ស្នាមខ្មូត
11. Acne treatment: ព្យាបាល មុន
12. Rosacea Treatment: ព្យាបាលស្បែកក្រហម ងាយរោល
13. Vascular lesion: ព្យាបាលសរសៃរក្រហម

Share This Post: