ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង ត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ និងមានប៊ូហ្វេទុរេនបាត់ដំបង

    BY soknita June 18, 2025
    អភិបាលខេត្តបាត់ដំបង ត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ និងមានប៊ូហ្វេទុរេនបាត់ដំបង

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ អភិបាលខេត្តបាត់ដំបង បើកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ និងមានប៊ូហ្វេទុរេនបាត់ដំបង។

    រដ្ឋបាលខេត្តបាត់ដំបង បានបន្ថែមថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារដើម្បីប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង ២០២៥ នៅសាលាប្រជុំសាលាខេត្ត និងត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពេលឆាប់ៗខាងមុខនេះ។

    គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះគ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ និងមានប៊ូហ្វេទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ នេះផងដែរ សូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ អោយបានច្រើនកុះករ៕

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay