ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» រយៈពេល ៧ថ្ងៃ និង ប៊ូហ្វេទុរេនបាត់ដំបង ៣ថ្ងៃ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង

    BY soknita June 19, 2025
    រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» រយៈពេល ៧ថ្ងៃ និង ប៊ូហ្វេទុរេនបាត់ដំបង ៣ថ្ងៃ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង

    (រដ្ឋបាលខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ពីការត្រៀមរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» រយៈពេលប ៧ថ្ងៃ និង ប៊ូហ្វេទុរេនបាត់ដំបង រយៈពេលប ៣ថ្ងៃ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។

    រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) ដែលនឹងរៀបចំឡើង ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង រីឯប៊ូហ្វេទុរេនបាត់ដំបង រយៈពេលប ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

    ចំពោះព្រឹត្តិការណ៍កម្មវិធីប៊ុហ្វេទុរេនបាត់ដំបង បងប្អូនដែលចូលរួមមានឱកាសទទួលទានទុរេនស្រុកសំឡូតផ្ទាល់ ១០០ ភាគរយ ដែលមានរសផ្អែមឆ្ងាញ់ និងផ្លែឈើបាត់ដំបងជាច្រើនទៀតឥតដែនកំណត់។ ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមថាបងប្អូនភ្ញៀវជាតិ និងអន្តរជាតិននឹងអញ្ជើញមកចូលរួមព្រឹត្តិការណ៍នេះ ឱ្យបានច្រើនកុះករ៕

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay