ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុនសែន សង្ឃឹមថានាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច ដើម្បីព្រះអង្គបំពេញការងារក្នុងនាមជាជនជាតិខ្មែរ

    BY soknita June 20, 2025
    សម្តេចតេជោ ហ៊ុនសែន សង្ឃឹមថានាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច  ដើម្បីព្រះអង្គបំពេញការងារក្នុងនាមជាជនជាតិខ្មែរ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយនៅលើផេកផ្លូវការរបស់ សម្ដេច ថា៖ ‹‹ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា››។

    ក្នុងនោះដែរ សម្តេចតេជោ ហ៊ុនសែន ក៏បានលើកឡើងពី ការប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច ថា៖ ‹‹ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូល
    ស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ››។

    សម្តេចតេជោ ហ៊ុនសែន បានភ្ជាប់ដែរថា ‹‹ខ្ញុំសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឱ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ››៕

    ប្រភព៖ Samdech Hun Sen of Cambodia 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay