ខ្មែរណូត

ស្វែងរក

  • PR

    អគារស្នាក់នៅរបស់គ្រូបង្រៀននៃសាលារៀន មីងចុង ដែលជាអំណោយរបស់សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    BY Khmernote Media May 27, 2019
    អគារស្នាក់នៅរបស់គ្រូបង្រៀននៃសាលារៀន មីងចុង ដែលជាអំណោយរបស់សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ពិធីសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀននៃសាលារៀន មីងចុង ស្រុកអូររំាងឪ ដែលជាអំណោយរបស់សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ត្រូវបានប្រារព្ធឡើងដោយជោគជ័យ។ ឯកឧត្តម អ៊ៀង សុផល្លែត រដ្ឋលេខាធិបាលនៃក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក លី ជា ភារធារីនៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោកឧកញ៉ា ហាន់ ឃៀង អនុប្រធានអចិន្ដ្រៃនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក Yuan Wenjun ប្រធានសមាគមសម្ព័ន្ធខ្មែរចិនស្រុកអូររំាងឪ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត និងថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងពិធីនេះ។

    ▲ទិដ្ឋភាពក្នុងពិធីសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀននៃសាលារៀន មីងចុង

    នៅក្នុងពិធីនោះ លោក Yuan Wenjun ប្រធានសមាគមសម្ព័ន្ធខ្មែរចិនស្រុកអូររំាងឪបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក៏ដូចជាអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត សម្រាប់ជំនួយសប្បុរសនេះ។ លោកបានមានប្រសាសន៍ថាសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរស ធ្វើការតបស្នងមកកាន់សង្គមកម្ពុជាវិញ ដែលបង្ហាញពីទំនួលខុសត្រូវក្នុងនាមជាក្រុមហ៊ុនគំរូនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោកក៏អំពាវនាវទៅកាន់ក្រុមហ៊ុនជាច្រើនដទៃទៀត សូមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍនៃវិស័យអប់រំ និងចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌នៅកម្ពុជា។

    ▲លោក Yuan Wenjun ប្រធានសមាគមសម្ព័ន្ធខ្មែរចិនស្រុកអូររាំងឪឡើងថ្លែងសុន្ទរកថា

    លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានថ្លែងនៅក្នុងសុន្ទរកថា “ការអប់រំជាមូលដ្ឋានគ្រឹះនៃផែនការរយៈពេលមួយរយឆ្នាំ។ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នៅកម្ពុជា ហើយការដាក់ឲ្យប្រើប្រាស់នៃអគារស្នាក់នៅរបស់គ្រូបង្រៀនថ្មីរបស់សាលារៀន មីងចុង នេះនឹងនាំមកនូវបរិយាកាសស្នាក់នៅល្អសម្រាប់លោកគ្រូ អ្នកគ្រូទាំងអស់។ យើងជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សាលារៀន មីងចុង នឹងទទួលបាននូវការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនាពេលអនាគត។ ខ្ញុំសង្ឃឹមថាសិស្សានុសិស្សទាំងអស់នឹងមាននូវឧត្ដមគតិដ៏ខ្ពង់ខ្ពស់ ខិតខំរៀនសូត្រ ហើយក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ។ ”

    ▲លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ឡើងថ្លែងសុន្ទរកថា

    ▲ឯកឧត្តម អ៊ៀង សុផល្លែត រដ្ឋលេខាធិបាលនៃក្រសួងបរិស្ថានឡើងថ្លែងសុន្ទរកថា

    ▲លោក Yuan Wenjun ប្រធានសមាគមសម្ព័ន្ធខ្មែរចិនស្រុកអូររាំងឪ ឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន

    ▲លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន

    ការសាងសង់អគារស្នាក់នៅរបស់គ្រូបង្រៀននៃសាលារៀន មីងចុង មានទឹកប្រាក់សរុបចំនួន ៦៩.៩៩៩ ដុល្លារអាមេរិក ដែលក្នុងនោះសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន ២៥.០០០ ដុល្លារអាមេរិក។ ជាន់ផ្ទាល់ដីនៃអគារនេះជាបន្ទប់កម្សាន្តសម្រាប់កុមារ ហើយជាន់ទី ១ មានបន្ទប់ស្នាក់នៅរបស់គ្រូបង្រៀនចំនួន ៧ បន្ទប់។ អគារស្នាក់នៅនេះត្រូវបានបញ្ចប់ការសាងសង់ដោយជោគជ័យ ដែលបានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវផ្នែកបរិក្ខារសិក្សារបស់សាលារៀន និងដោះស្រាយបញ្ហាទីកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិកនៃសាលារៀន។

    ▲លោកឧកញ៉ា ហាន់ ឃៀង អនុប្រធានអចិន្ដ្រៃនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន

    ▲លោក លី ជា ភារធារីនៃស្ថានទូតចិនប្រចាំនៅកម្ពុជាឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន

    ▲ឯកឧត្តម អ៊ៀង សុផល្លែត រដ្ឋលេខាធិបាលនៃក្រសួងបរិស្ថានឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន

    ចាប់តាំងពីការបង្កើតដំបូងមក អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសាលប្រជុំជាច្រើនដើម្បីជួយដល់ការអភិវឌ្ឍក្នុងវិស័យអប់រំរបស់កម្ពុជា។ នាពេលអនាគត សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នឹងបន្តបំពេញបេសកកម្ម និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសប្បុរសធម៌នៅកម្ពុជា ដោយផ្ដល់ការឧបត្ថម្ភផ្នែកសិក្សា ការជួសជុលផ្លូវថ្នល់ និងការកាត់បន្ថយភាពក្រីក្រជាដើម។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay