អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការ និងក្រុមយុវជន ចូលរួមដាំកូនឈើ ប្រភេទដើមក្ងោក ចំនួន ៦០០ដើម តាមសងខាងផ្លូវ ឆ្ពោះទៅចំណុចអូរ១ អូរ២ នៅស្រុកវាលវែង
(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការ ក្រុមយុវជន ចូលរួមដាំកូនឈើ ប្រភេទដើមក្ងោក ចំនួន៦០០ដើម ដើម្បីលម្អនៅតាមសងខាងផ្លូវ ឆ្ពោះទៅចំណុចអូរ១ អូរ២ ស្ថិតនៅស្រុកវាលវែង។

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ បានដឹកនាំមន្ត្រីរាជការ ក្រុមយុវជន ចូលរួមដាំកូនឈើ ប្រភេទដើមក្ងោក ចំនួន ៦០០ដើម ដើម្បីលម្អនៅតាមសងខាងផ្លូវ ឆ្ពោះទៅចំណុចអូរ១ អូរ២ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលជាទីតាំងត្រូវធ្វើការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ នៅតំបន់អន្ទង់អាំង ភ្នំ១៥០០។
បន្ទាប់មកឯកឧត្តម បានបន្តដឹកនាំក្រុមការងារ ចុះដាំកូនឈើ ប្រភេទដើមក្ងោក ដើម្បីលម្អនៅតាមសងខាងផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ ក្បែរស្ពានលេខ២៨ (ស្ពានតេជោសន្តិភាពឫស្សីជ្រុំ) ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕






ប្រភព៖ ក្រសួងមហាផ្ទៃ