មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពី ស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រក្នុងកម្ពស់ខ្ពស់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៨ ខែមិថុនា
(ខេត្តកោះកុង )៖ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកោះកុង បានចុះផ្សាយពី ស្ថានភាពធាតុអាកាសក្នុងខេត្តកោះកុង ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពី ស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រក្នុងកម្ពស់ខ្ពស់ និងអាចកើតមានបាតុភូតផ្គររន្ទះ ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥។

តាមរយៈខេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ពី អាកាសធាតុអ នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ឱ្យបាជ្រាបថា ខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាបឥណ្ឌាបាននឹងកំពុងមានឥទ្ធិពលខ្លាំងមក លើខេត្តកោះកុង ស្ថានភាពបែបនេះ និងធ្វើឲ្យអាកាសធាតុមានពពកច្រើនដេរដាស មានភ្លៀងផ្គររន្ទះពីតិចទៅច្រើនខ្លាំង ភវនីយភាព ៨០ ភាគរយ សីតុណ្ហភាពមានពី ២៤ ទៅ ២៨℃ និងខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ៦ ម៉ែត្រវិនាទី ទៅ ១០ ម៉ែត្រវិ នាទី រលកសមុទ្រមានកម្ពស់ ១,០ម៉ែត្រ ទៅ ២,០ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ជូនដំណឹងជាសាធារណៈ ប្រជានេសាទ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់ខ្ពស់ និងអាចកើតមានបាតុភូតផ្គររន្ទះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង