ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ប្រចាំការនៅច្រកព្រំដែនអូរស្មាច់ បានត្រៀមខ្លួនសម្រាប់ការផ្តល់ព័ត៌មានពីឱកាសការងារជាច្រើន ដល់ពលករខ្មែរដែលត្រឡប់មកកាន់ប្រទេសវិញ

    BY soknita June 25, 2025
    មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ប្រចាំការនៅច្រកព្រំដែនអូរស្មាច់ បានត្រៀមខ្លួនសម្រាប់ការផ្តល់ព័ត៌មានពីឱកាសការងារជាច្រើន ដល់ពលករខ្មែរដែលត្រឡប់មកកាន់ប្រទេសវិញ

    (ខេត្តឧត្តរមានជ័យ)៖ តាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីពី ឱកាសការងារជាច្រើនបែប ដល់ពលករខ្មែរដែលត្រឡប់មកកាន់ប្រទេសវិញ។

    តាមការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមថា គិតចាប់ពីម៉ោង ៨:០០នាទី នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay