ព័ត៌មានជាតិ
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
BY soknita
June 27, 2025
(រាធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ដំណឹងពី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា។

ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា ចំពោះដំណឹងអាហារូបករណ៍មួយនេះ គឺជាការផ្ដល់អាហារូបករណ៍ដល់ប្រទេសសមាជិកអាស៊ាន សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សិក្សានៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា។
ចំពោះការដាក់ពាក្យ អាចធ្វើការផ្ញើតាមរយៈ៖ https://nalandauniv.edu.in/admissions/eligibility-criteria ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥៕


ប្រភព៖ MoEYS Cambodia