ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនចិនលើការអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ (Smart Tourism)

    BY soknita June 30, 2025
    ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនចិនលើការអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ (Smart Tourism)

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនចិនលើការអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ (Smart Tourism)។

    កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក LI TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រលើគម្រោងរបស់ក្រុមហ៊ុនក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍លើការងារឌីជីថលលូបនីយកម្ម តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism) ដែលរួមការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយគាំទ្រអភិវឌ្ឍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts, Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ក៏ដូចជាជំនួយបណ្តុះបណ្តាលធនធានមនុស្ស។

    ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ជាពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay