ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរជនបរទេស

    BY soknita July 1, 2025
    អន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរជនបរទេស

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ។

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមថា ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥។ អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖

    ១-ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)

    ២-គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh)

    ៣-កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay