ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រៀបប្រឡងប្រជែងជ្រើសរើសបេក្ខជនឡើងវិញ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
BY soknita
July 1, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនឡើងវិញ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថែមថា ដោយពិនិត្យឃើញ មានភាពមិនប្រក្រតីកើតមានឡើងកំឡុងពេលប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើ ៦មុខជំនាញ ក្នុងឆ្នាំ២០២៤កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចលុបចោលលទ្ធផលនៃការប្រឡងនេះ ។ ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមប្រកាស ជ្រើសរើសបេក្ខជនចូលបម្រើការងារចំនួន ១៦រូបលើ ៦មុខជំនាញនេះឡើងវិញ ដើម្បីចូលមកបំពេញការងារនៅរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដូចមានព័ត៌មានលម្អិតខាងក្រោម៖




ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ